ពេលមានផ្ទៃពោះលឺតែគ្រូពេទ្យហៅពាក្យទងសុក សុក និងទឹកភ្លោះ តោះ! មកស្វែងយល់នូវអត្ថន័យនៃពាក្យទាំងនេះជាមួយគ្នា!!!

ពេលមានផ្ទៃពោះលឺតែគ្រូពេទ្យហៅពាក្យទងសុក សុក និងទឹកភ្លោះ តោះ! មកស្វែងយល់នូវអត្ថន័យនៃពាក្យទាំងនេះជាមួយគ្នា!!!

តួនាទីរបស់ទងសុក

  • ទងសុកជាខ្សែភ្ជាប់ជីវិតរបស់ទារកក្នុងផ្ទៃទៅនឹងរាងកាយម្ដាយ។ ឈាមរត់ឆ្លងកាត់តាមទងសុកពីម្ដាយទៅកូនដើម្បីដឹកជញ្ជូនអុកស៊ីសែននិងអាហារូបត្ថម្ភទៅចិញ្ចឹមទារកក្នុងផ្ទៃ និងដឹកចេញវិញនូវកាកសំណល់ពីរាងកាយទារកមកវិញ។

តួនាទីរបស់សុក

  • សុកភ្ជាប់ទៅនឹងជញ្ជាំងនៃស្បូនម្ដាយ និងតភ្ជាប់គ្នារវាងប្រព័ន្ធឈាមទារកនិងប្រព័ន្ធឈាមម្ដាយ។ ក្នុងសុក ខ្យល់អុកស៊ីសែន និងអាហារត្រូវបានដឹកជញ្ជូនចេញពីប្រព័ន្ធឈាមរបស់ម្ដាយចេញទៅកាន់ប្រព័ន្ធឈាមរបស់ទារកក្នុងផ្ទៃ (ដឹកជញ្ជូនតាមរយៈទងសុកនេះ)។ អង់ទីគ័រដែលជួយការពារទារកពីជំងឺឆ្លង ក៏ត្រូវបានដឹកជញ្ជូនពីម្ដាយទៅកាន់កូនតាមរយៈទងសុកនេះដែរ។ ជាតិអាល់កុល (សុរា) ជាតិនីកូទីន (បារី) និងជាតិថ្នាំផ្សេងៗក៏អាចចម្លងពីម្ដាយទៅកូនតាមរយៈទងសុកនេះដែរ។

តួនាទីរបស់ទឹកភ្លោះ

  • ទារកក្នុងផ្ទៃស្ថិតក្នុងថង់ទឹកភ្លោះម្ដាយ។ អាចមុន ឫ អំឡុងពេលសម្រាល ថង់ទឹកភ្លោះនេះបែក និងហៀរចេញមកខាងក្រៅ ដែលយើងចំណាំហៅថា បែកទឹកភ្លោះ

ឯកសារយោងៈ

NHS, the pregnancy book, your complete guide to a healthy pregnancy, labour, childbirth and thee first weeks with your new baby.

LactimilNutriGoldKabritaBippiBippi Night