មានរោគសញ្ញារលាកពោះវៀនធំ (IBS)- អ្វីខ្លះដែល ស្រ្តីគួរស្វែងយល់មុនចាប់ផ្ដើមមានផ្ទៃពោះ?
រោគសញ្ញារលាកពោះវៀនធំ (Irritable Bowel syndrome ឫ IBS)ជាបណ្ដុំរោគសញ្ញាដែលកើតឡើងទន្ទឹមគ្នា(២-៣អាការៈក្នុងពេលតែមួយ) រោគសញ្ញាទាំងនោះមានដូចជា៖
- ឈឺពោះជាប់ជាប្រចាំ
- បត់ជើងធំមិនទៀងទាត់ (ម្ដងរាក ម្ដងទល់លាមក ឫ ទាំងរាកនិងទល់លាមក) ។
រោគសញ្ញារលាកពោះវៀនធំ (Irritable Bowel syndrome ឫ IBS)មិនធ្វើឱ្យប៉ះពាល់ដល់ការយកបុត្រឫការមានផ្ទៃពោះទេ។ តែក្នុងករណីស្រ្តីប្រើប្រាស់ឱសថសម្រាប់ព្យាបាល IBS ដូចជាឱសថ៖
- Alverine
- Mebeverine
- Loperamide
សូមបញ្ឈប់ការប្រើប្រាស់ឫពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម ព្រោះឱសថទាំងនេះមិនមានសុវត្ថិភាពគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះនោះទេ។ ក្នុងករណីរោគសញ្ញារលាកពោះវៀនធំនេះមានលក្ខណៈអាក្រក់ខ្លាំង ហើយទាមទារឱ្យប្រើឱសថ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យអ្នកប្រើឱសថផ្សេង។
ប្រេង Peppermint ឫ ឱសថ Peppermint មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ។ វាជួយកាត់បន្ថយអាការៈនៃរោគសញ្ញារលាកពោះវៀនធំ។

ទម្លាប់មួយចំនួនទៀតដែលជួយកាត់បន្ថយអាការៈរបស់រោគសញ្ញារលាកពោះវៀនធំដូចជា៖
- ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
- ញ៉ាំអាហារដែលសម្បូរជាតិឱ្យបានគ្រប់គ្រាន់
- ញ៉ាំយ៉ាអ៊ួរ ឫ ភេសជ្ជៈដែលមានបន្ថែម probiotics ។
ប្រភព៖




