អត្ថប្រយោជន៍នៃផ្លែត្រសក់ស្រូវសម្រាប់ទារកនិងកុមារ
ទារកអាចញ៉ាំផ្លែត្រសក់ស្រូវនៅអាយុ៦ខែឡើងទៅ។ ផ្លែត្រសក់ស្រូវសម្បូរនូវជីវជាតិជាច្រើនជួយដល់ការទ្រទ្រង់របស់ទារកនិងកុមារ ដូចជា៖
- ផ្ដល់នូវអាហារូបត្ថម្ភជាច្រើនប្រភេទ
- សម្បូរជាតិវីតាមីន A ជួយការលូតលាស់សុខភាពស្បែក និងភ្នែក
- សម្បូរជាតិវីតាមីន C ជួយជម្រុញប្រព័ន្ធការពាររាងកាយ និងជួយឱ្យរបួសឆាប់ជាសះស្បើយ
- ជាតិហ្វូឡាតក្នុងផ្លែត្រសក់ស្រូវជួយការលូតលាស់កោសិកាគ្រាប់ឈាម និងការផលិត DNA
- ជាតិប៉ូតាស្យូមជួយឱ្យឆ្អឹងលូតលាស់បានល្អ និងរក្សាតុល្យភាពនៃអេឡិចត្រូលីត្រក្នុងរាងកាយ
- ផ្ដល់នូវសារជាតិប្រឆាំងអុកស៊ីតកម្ម
- ផ្ដល់នូវជាតិ Selenium,zeaxanthin, lutein, beta-carotene, vitamin A, និង vitamin C ជាសារជាតិប្រឆាំងអុកស៊ីតកម្ម និងជួយជម្រុញប្រព័ន្ធការពាររាងកាយរបស់ទារក និងកុមារ
- ជួយបញ្ចៀសការទល់លាមក
- ផ្ដល់នូវជាតិទឹក និងជាតិសរសៃដែលជួយឱ្យក្មេងបត់ជើងបានទៀងទាត់។
- បំពេញជាតិទឹកដល់រាងកាយ
- ផ្ដល់នូវជាតិទឹកខ្ពស់ជួយការទ្រទ្រង់រាងកាយ។
ប្រភព៖




