អ្នកជំនាញបង្ហើបថា ការបង្រៀនកូនពីរភាសាកាន់តែជួយបង្កើនភាពឆ្លាតវៃរបស់កុមារ
ពិតណាស់! ការបង្រៀនកូនតូចៗឱ្យចេះនិយាយពីរភាសា ជួយដល់ការលូតលាស់ភាពឆ្លាតវៃ និងផ្នែកបញ្ញាស្មារតីរបស់កុមារ។ លើសពីនេះការបង្រៀនក្មេងពីរភាសា ក៏ជួយដល់៖
- ចេះចាប់យកនូវពាក្យស្រដៀងគ្នា
- ចេះចាប់យកពាក្យជាក្រុមបាន
- ដោះស្រាយបញ្ហាបានលឿន
- បង្កើនជំនាញក្នុងស្ដាប់
- អាចចាប់យកនូវពាក្យថ្មីៗបានលឿន
- អាចមានទំនាក់ទំនងជាមួយអ្នកនិយាយភាសាទី២នោះបានលឿន
តើយើងគួរបង្រៀនកុមារតាមរបៀបណា?

- អានសៀវភៅ អានសៀវភៅទាំងពីរភាសាឱ្យក្មេងស្ដាប់ និងឱ្យគេថាតាមដែលវាជួយឱ្យក្មេងឆាប់ចេះនិយាយ
- តន្រ្តី៖ បង្កើនទម្លាប់ស្ដាប់ចម្រៀងភាសាទី២ ជាប្រភេទបទដែលគាត់ចូលចិត្តដែលធ្វើបែបនេះជួយឱ្យគាត់រីករាយក្នុងការស្ដាប់ និងអាចចាប់បាននូវពាក្យថ្មីៗក្នុងចម្រៀងថែមទៀតផង
- មើលទូរទស្សន៍ ឫ កម្មវិធីដែលនិយាយភាសាទី២ កម្មវិធីទាំងនោះមានការបង្រៀននូវការរាប់លេខ អក្សរ ពណ៌ និងពាក្យពេច៍មួយចំនួនដែលជួយឱ្យក្មេងឆាប់ចាប់បានភាសាទី២
- បង្រៀនឱ្យចេះនិយាយពីរភាសាតាំងពីនៅតូចៗ បង្ហាត់កូនអ្នកឱ្យនិយាយតាំងពីគាត់ទើបតែចាប់ផ្ដើមចេះនិយាយដំបូងៗ ដោយម៉ាក់ៗបង្រៀននិយាយភាសាទី១ ហើយប៉ាៗបង្រៀននិយាយភាសាទី២
- បង្កើតទម្លាប់ និងកាលវិភាគក្នុងការបង្រៀនភាសាទី២ កំណត់ពេលវេលាក្នុងការបង្រៀនប្រចាំថ្ងៃ ឫ ដាក់ឱ្យកូនអ្នកលេងនៅកន្លែងដែលមានអ្នកនិយាយភាសាទី២ច្រើន និងអាចរកគ្រូបង្រៀនបន្ថែម។
ប្រភព៖




