ចាក់វ៉ាក់សាំងលើម្ដាយអាចការពារដល់កូន! វ៉ាក់សាំងប្រភេទនេះ ម៉ាក់ៗមិនគួរមើលរំលងក្នុងពេលមានផ្ទៃពោះឡើយ
ទៅជួបពេទ្យខាងសម្ភពម្ដងៗ លោកគ្រូពេទ្យអ្នកគ្រូពេទ្យតែងតែណែនាំឱ្យស្រ្តីមានផ្ទៃពោះ បើអាចបញ្ចៀសការញុំាថ្នាំមួយចំនួនបាន គួរតែបញ្ចៀសការញុំាថ្នាំទាំងនោះក្នុងអំឡុងពេលមានផ្ទៃពោះ។
ដើម្បីបញ្ចៀសការញុំាថ្នាំមួយចំនួន ពិសេសដូចជាថ្នាំផ្ដាសាយក្នុងអំឡុងពេលមានផ្ទៃពោះ ម៉ាក់គួរចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំនៅអំ...